ប៉ុន្តែយើងក៏អាចបិទវាដោយខ្លួនយើងផ្ទាល់បានដែរ ដោយមិនចាំបាច់ប្រើកម្មវិធីផ្សេងៗជំនួយឡើយ នោះគឺយើងត្រូវចូលទៅកែ Registry។ សូមធ្វើតាមការណែនាំខាងក្រោម៖
មុនដំបូងយើងត្រូវចូលទៅក្នុង Registry Editor ដោយចុច Windows key ហើយវាយពាក្យ Regedit រួចចុច Enter បន្ទាប់មកចុច Yes នៅពេលដែលផ្ទាំង User Account Control លោតចេញមក។
ពេលនោះវានឹងលោតនូវផ្ទាំង Registry Editor ចេញមក យើងត្រូវចូលទៅក្នុងទីតាំងដូចខាងក្រោម៖
HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\ImmersiveShell
បន្ទាប់មក Right Click នៅលើ Folder “ImmersiveShell” ចុចលើ New រួចយកពាក្យ Key។
ដាក់ឈ្មោះវាថា “EdgeUI” រួចចុច Enter បន្ទាប់មក Right Click នៅលើ EdgeUI នោះ ហើយចុចលើ New រួចជ្រើសរើសយកពាក្យ DWORD (32-bit) Value។
រួចដាក់ឈ្មោះវាថា “DisableTLcorner” ហើយចុច Enter បន្ទាប់មកបង្កើត DWORD value មួយទៀត ដោយធ្វើដូចគ្នាដែរ ហើយដាក់ឈ្មោះវាថា “DisableCharmsHint”។
បន្ទាប់មក Log off កុំព្យូទ័ររបស់យើង ពេលនោះ Charms Bar និង Switcher Hot Corners នឹងឈប់ដំណើរការហើយ។ បើយើងចង់បើកឲ្យវាដំណើរការវិញ យើងគ្រាន់តែលុបនូវអ្វីដែលយើងបានបង្កើតចេញជាការស្រេច៕
No comments:
Post a Comment