Monday, May 13, 2013

ដំឡើងកម្មវិធី Skype ជាភាសាខ្មែរ

របៀបដាក់កម្មវិធី Skype ដំណើរការជា​ភាសាខ្មែរ
Skype​ជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ធ្វើ​ការ​ ជជែក ​កម្សាន្ត​ Chat​ តាម​រយៈ ​Call ​ឬ ​Video ​Call ​និង​ផ្ញើ​សារ​ បាន​យ៉ាង​ងាយ​ស្រួល។​ហើយ​ Skype ​ក៏​បាន​កែ​ប្រែ​មុខ​មាត់​ខ្លួន​ជា​ភាសាខ្មែរ​ផង​ដែរ។ តើ​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឱ្យ​ Skype ​របស់​យើង​ដំណើរ​ការ​ជា​ភាសាខ្មែរ​បាន?
aជា​ការ​ពិត​ណាស់​ដើម្បី​ឱ្យ​កម្មវិធី ​Skype ​របស់​យើង​ដំណើរការ​ជា​ភាសាខ្មែរ​ យើង​ត្រូវ​អនុវត្តន៍​ដូច​តទៅ៖​
១. ដោនឡូត​កម្មវិធី ​Skype ​រួច​ធ្វើការ​ដំឡើង​វា​ បន្ទាប់​យើង​ត្រូវ​ធ្វើ​តាម​លក្ខខ័ណ្ឌ​របស់វា​គឺ​ត្រូវ​ចុះ​ឈ្មោះ​ដើម្បី​ ទាញ​យក ​file ​មក​ប្រើ​ប្រាស់។
a. បន្ទាប់​ពី​យើង​ដំឡើង​និង​ចុះ​ឈ្មោះ​រួច​ហើយ ​យើង​ត្រូវ​ដោនឡូត ​File​ សំរាប់​ដាក់​ជា​ភាសាខ្មែរ​នៅ​លើ ​Skype ​របស់​យើង​ដែល​មាន​ឈ្មោះ​ដូច​ខាង​ក្រោម។
៣. បន្ទាប់​មក​ទៀតអ្នក​ត្រូវធ្វើ​ការ​ Extract ​វា​ទុក​ក្នុង ​Drive ​ណា​មួយ​នៅ​ក្នុង​កុំព្យូទ័រ​របស់​អ្នក។
៤. បន្ទាប់មកទៀត​យើងចូល​ក្នុង​ Skype ​ដោយ​ចុច​ជ្រើស​រើសយក​ Tools>​Change Language>​Edit Skype Language File>​Load​ហើយ​យើង​ជ្រើស​រើស​ file ​ដែល​យើង​ទើបតែ​ Extract ​រួច​ហើយ​ចុច ​Open។
aa 
៥. ហើយ​ចុង​ក្រោយយើង​នឹងបាន​កម្មវិធី​ Skype ​ដើរ​ជា​ភាសា​ខ្មែរ។ ​ប៉ុន្តែ​អក្សរ​នៅ​ក្នុង​កម្មវិធី​វាតូចៗ ​ពេក។ ​ដូចនេះ​យើង​ត្រូវ​អនុវត្តន៍​ដូច​តទៅ ​ដើម្បី​ឱ្យ​អក្សរ​នោះ​ងាយ​យល់​និង​ស្រួល​មើល៖
យើង​ត្រូវ Right Click ​នៅ​លើ​អេក្រង់​របស់​យើង ​រួច​ជ្រើស​រើស​យក​ Personalize –> ​Window Color –>​ Advanced ​appearance ​settings –>​យក ​Cursor ​ដាក់​លើ​ពាក្យ​ Desktop ​ហើយ​ជ្រើស​រើស​យក​ Menu ​ហើយ​ត្រូវ​ប្តូរ​ Font​ អក្សរ​ណា​ដែល​យើង​ពេញ​ចិត្ត​ ប៉ុន្តែ​ត្រូវ​តែ​ជា ​Font Unicode​រួច​ធ្វើ​ការ Save​ ជា​ការ​ស្រេច។
a 
៦. នៅពេល​ដែលយើង​ចង់​ឱ្យការ​ផ្ញើ​សារ​របស់​យើង​ជា​ទម្រង់​អក្សរ​ដែល​យើង​ចង់​ បាន​យើង​ត្រូវ​ ចូល​ទៅ​កាន់​ ពាក្យ​ថា ​ឧបករណ៏>​ជម្រើស>​សារ​រហ័ស ​& ​សារ​ខ្លី​(SMS)>​រាង​រៅ ​សារ​រហ័ស​(IM)>​រួច​ជ្រើស​រើស ផ្លាស់​ប្តូរ​ក្រម​អក្សរ។​ បន្ទាប់​មក​យើង​ជ្រើស​រើស​ក្រម​អក្សរ​យូនីកូដ​ណា​ដែល​យើង​ពេញ​ចិត្ត​និង​ ទំហំ​អក្សរ​ រួច​ចុច ​រក្សា​ទុក។
៧. ជាទីបញ្ចប់យើងអាចប្រើប្រាស់​កម្មវិធី ​Skype ​ជា​ភាសាខ្មែរ​យ៉ាង​ងាយ។ ចូល​រួម​លើក​ស្ទួយ​ភាសាជាតិ​យើង។
a

No comments:

Post a Comment